បរទេស៖ ក្លឹប Liverpool ត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនជាស្រេចក្នុងការដាក់សំណើរតម្លៃប្រហែល ៦០លានអឺរ៉ូ ខណៈដែលពួកគេជម្រុញការព្រមព្រៀងផ្ទេរសម្រាប់ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Juventus កីឡាករ Kenan Yildiz។
.jpeg?auto=webp&format=pjpg&width=3840&quality=60)
នេះបើយោងតាមការចេញផ្សាយរបស់ Juve FC បានអោយដឹងថាក្លឹប Liverpool គឺជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនដែលបង្ហាញចំណាប់អារម្មណ៍លើកីឡាករ Yildiz បន្ទាប់ពីទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍របស់គាត់នៅក្នុងក្របខណ្ឌ Serie A។ ប្រភពដដែលបានបន្ថែមថាកាលពីពេលថ្មីនេះក្លឹបហង្សក្រហម បានបញ្ជូនក្រុមការងារទៅមើលការប្រកួតរបស់កីឡាករ Yildiz ហើយឥឡូវនេះវាហាក់ដូចជាពួកគេត្រៀមខ្លួនជាស្រេចក្នុងការបង្កើនចំណាប់អារម្មណ៍របស់ពួកគេជាមួយនឹងសំណើ ៦០លានអឺរ៉ូសម្រាប់កីឡាករសញ្ជាតិទួរគី៕



