Kimmich នឹងបន្តស្នាក់នៅជាមួយក្លឹប Bayern ដល់ឆ្នាំ២០២៩

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក​ Fabrizio Romano បានអោយដឹងថាកីឡាករ Joshua Kimmich បានចុះកុងត្រាថ្មីជាមួយក្លឹប Bayern ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៩។

ការព្រមព្រៀងនេះត្រូវបានបញ្ជាក់ថាបានកើតឡើងតាំងពីមួយខែមុន… ហើយឥឡូវនេះបានចុះហត្ថលេខាសម្រេច ហើយក៏ត្រូវបានប្រកាសដោយក្លឹប Bayern ផងដែរ។ គួរបញ្ជាក់ថា Kimmich មិនដែលខិតជិតក្នុងការផ្ទេរទៅកាន់ក្លឹបផ្សេងនោះទេ ព្រោះគាត់ចង់បន្តស្នាក់នៅក្លឹប Bayern Munich៕

Previous articleLiverpool គ្រោងចាយលុយ ៦០លានអឺរ៉ូផ្ទេរយក​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Juventus
Next articleLuka Modric និយាយអំពីការតាំងចិត្តរបស់ខ្លួនចំពោះ Real Madrid