បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាក្លឹប Everton ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើការផ្ទេរសម្រាប់កីឡាករ Sean Longstaff របស់ Newcastle United។

ខ្សែបម្រើដែលនៅជាមួយក្លឹបសារិកាព្រៃអស់រយៈពេល ១៩ឆ្នាំបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកចាត់ការទូទៅរបស់ Everton លោក David Moyes ដែលត្រូវបានគេនិយាយថាជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះទម្រង់លេងរបស់គាត់។ ដោយសារគាត់ជាកីឡាករដែលជាពីសាលាបាល់ទាត់របស់ក្លឹប នោះការចាកចេញរបស់គាត់នឹងត្រូវបានចាប់ទុកថាជា “ប្រាក់ចំណេញ ១០០ភាគរយ” ក្រោមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League ។ ហើយកត្តានេះអាចជួយដល់ក្លឹប Newcastle ក្នុងការរក្សាតុល្យភាពសៀវភៅហិរញ្ញវត្ថុរបស់ពួកគេ ខណៈក៏អាចអនុញ្ញាតឱ្យ Everton ពង្រឹងជម្រើសខ្សែបម្រើរបស់ពួកគេដូចគ្នា៕



