Alexander Isak បញ្ជាក់អំពីអនាគតខ្លួននៅក្លឹប Newcastle United

បរទេស៖ ខ្សែប្រយុទ្ធក្រុម Newcastle United កីឡាករ Alexander Isak បានបង្ហាញពីទំនុកចិត្តក្នុងការសម្រេចបាននូវគោលដៅអាជីពរបស់គាត់នៅក្លឹប ប៉ុន្តែគាត់បានជ្រើសរើសពន្យារពេលការពិភាក្សាលើការបន្តកិច្ចសន្យារហូតដល់រដូវក្តៅ។ កីឡាករ Isak ដែលមានអាយុ ២៥ឆ្នាំ នៅសល់កុងត្រារយៈពេល​៣ឆ្នាំទៀត បើគិតអំពីចុងបញ្ចប់នៃរដូវកាលនេះ។ បើទោះជាយ៉ាងនេះក្តី ក្លឹបចង់ទទួលបានការពន្យាកុងត្រា ដើម្បីពង្រឹងកន្លែងរបស់គាត់បន្ថែមទៀតនៅក្នុងផែនការរយៈពេលវែងរបស់ពួកគេ។

Isak បាននិយាយនៅពេលត្រូវបានសួរអំពីថាតើគាត់បើកចំហក្នុងការចុះហត្ថលេខាលើកិច្ចសន្យាថ្មីថា៖ “ខ្ញុំមិនគិតអំពីរដូវក្តៅនោះទេ។ វាប្រហែលជាចំណុចនិយាយមួយនៅពេលដែលរដូវកាលនេះចប់ ប៉ុន្តែយើងពិតជានឹងឃើញ ពីព្រោះមិនទាន់មានកិច្ចពិភាក្សាណាមួយត្រូវបានធ្វើឡើងនៅឡើយ”។

“ជាការពិត អំពីអនាគតរបស់ខ្ញុំ វាមិនមែនជាអ្វីដែលខ្ញុំគិតនោះទេ។ ក្នុងរដូវកាលមួយ ខ្ញុំគ្រាន់តែផ្តោតលើការប្រកួត ហើយវាប្រហែលជាពេលវេលាដ៏អាក្រក់បំផុតក្នុងការគិតអំពីអ្វីផ្សេងទៀត។ រាល់ការផ្តោតអារម្មណ៍របស់យើង គឺទៅលើការប្រកួតនៅថ្ងៃអាទិត្យប៉ុណ្ណោះ ដោយព្យាយាមធ្វើអោយបានល្អ ហើយសង្ឃឹមថានឹងនាំយកពានរង្វាន់មក Newcastle វិញ”៕

Previous articleArsenal ត្រៀមលុយ ៦០លានផោនសម្រាប់ផ្ទេរ Bruno Guimarães
Next articleJoao Felix​ មានភាគរយខ្ពស់ក្នុងការត្រលប់មកកាន់ ​Chelsea ក្រោយបញ្ចប់ការខ្ចីជើងនៅ AC