Arsenal ត្រៀមលុយ ៦០លានផោនសម្រាប់ផ្ទេរ Bruno Guimarães

បរទេស៖ ក្លឹប Arsenal ត្រូវបានរាយការណ៍ថាមានផែនការក្នុងការផ្ទេរយកកីឡាករ Bruno Guimarães នៅក្នុងទីផ្សារដោះដូរនាពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថានាយកផ្នែកកីឡាថ្មីរបស់ក្លឹបគឺលោក Andrea Berta ត្រូវបានគេរំពឹងថានឹងមើលការខុសត្រូវទៅលើការដោះដូរកីឡាករ ហើយខ្សែបម្រើរបស់ Newcastle United គឺស្ថិតក្នុងចំណោមការផ្ទេរដែលមានអាទិភាពកំពូល។

ប្រភពដដែលបានបង្ហាញថាប្រសិនបើក្រុមសារិកាព្រៃបរាជ័យក្នុងការទទួលបានកៅអីប្រកួតនៅក្របខ័ណ្ឌ Champions League នោះកីឡាករ Guimarães អាចនឹងចាកចេញក្នុងតម្លៃប្រមាណ ៦០លានផោន ដោយសារតែកិច្ចព្រមព្រៀងដែលមានស្រាប់របស់គាត់៕

Previous articleក្លឹបយក្សចំនួន ៥នៅ Premier League ដែលចង់បានកីឡាករ Gibbs-White​
Next articleAlexander Isak បញ្ជាក់អំពីអនាគតខ្លួននៅក្លឹប Newcastle United