ក្លឹបយក្សចំនួន ៥នៅ Premier League ដែលចង់បានកីឡាករ Gibbs-White​

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាក្លឹប Manchester United និង Arsenal ត្រូវ​បាន​រាយការណ៍​ថា​គ្រោង​នឹងធ្វើការប្រជែងគ្នាដើម្បីចុះហត្ថលេខាយកតារាឆ្នើម Gibbs-White​ របស់ក្លឹប Nottingham Forest។

CaughtOffside បានអោយដឹងបន្ថែមទៀតថាលោក Amorim បានបង្ហាញចំណាប់អារម្មណ៍យ៉ាងម៉ឺងម៉ាត់ចំពោះ Gibbs-White បន្ទាប់ពីការបង្ហាញទម្រង់លេងយ៉ាងល្អរបស់គាត់នៅរដូវកាលនេះ ហើយអាចដាក់សំណើរជាផ្លូវទៅគាត់នៅរដូវក្តៅនេះ។ Man Utd មិនមែនជាក្លឹបតែមួយគត់ដែលចាប់អារម្មណ៍លើគាត់នោះទេ ខណៈដែល Arsenal ក៏កំពុងពិចារណាលើការផ្ទេរសម្រាប់គាត់ផងដែរ។ លើសពីនេះ Liverpool, Tottenham Hotspur និង Manchester City ក៏ស្ថិតក្នុងការប្រណាំងនេះផងដែរ៕

Previous articleលោក Thiago Scuro បន្តស្នាក់នៅក្លឹប Monaco ទោះបីជាមានការចាប់អារម្មណ៍ពី Arsenal ក៏ដោយ
Next articleArsenal ត្រៀមលុយ ៦០លានផោនសម្រាប់ផ្ទេរ Bruno Guimarães