បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttomercato បានអោយដឹងថាខ្សែប្រយុទ្ធ Moise Kean របស់ក្លឹប Fiorentina បានទាក់ទាញចំណាប់អារម្មណ៍ក្លឹបនៅ Premier League ដោយក្នុនោះជាច្រើនរួមមានក្លឹប Arsenal, West Ham និង Newcastle ត្រូវបានរាយការណ៍ថាកំពុងធ្វើការសាកសួរអំពីស្ថានភាពដែលអាចផ្ទេរបានរបស់គាត់។
ខ្សែប្រយុទ្ធអ៊ីតាលីបានរកឃើញខ្លួនឯងនៅក្របខ័ណ្ឌ Serie A នៅរដូវកាលនេះ ដោយបានស៊ុតបាល់បញ្ចូលទីបាន ១៥គ្រាប់ក្នុងការបង្ហាញខ្លួន ២៦លើក។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌនៃការដោះលែងរបស់គាត់ត្រូវបានគេរាយការណ៍ថានឹងមានតម្លៃ ៥២លានអឺរ៉ូ ដែលធ្វើអោយវាក្លាយជាភាពមិនច្បាស់លា់ថាក្លឹបមួយនៅ Premier League អាចនឹងធ្វើការផ្ទេរយកគាត់៕