ស្ងាត់ៗ Chelsea ផ្ទេរយកកីឡាករវ័យក្មេងរបស់ Sporting បានដល់ទៅ ២នាក់

បរទេស៖ ក្លឹប Chelsea បានបញ្ចប់ជាផ្លូវការនូវការចុះហត្ថលេខាលើកីឡាករ Geovany Quenda និង Dario Essugo ពីក្លឹប Sporting CP ជាផ្លូវការ។

កីឡាករ Quenda ដែលជាកីឡាករវ័យក្មេងបំផុតរបស់ក្លឹប Sporting នឹងចូលរួមជាមួយក្រុមតោខៀវក្នុងតម្លៃ ៥២.១លានអឺរ៉ូ។ ទោះបីជាបញ្ចប់ការផ្លាស់ប្តូរនេះក៏ដោយ ក៏កីឡាករអន្តរជាតិព័រទុយហ្គាល់អាយុក្រោម ២១ឆ្នាំរូបនេះនឹងបន្តនៅ Sporting មួយរដូវកាលទៀត មុនពេលធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge ។ ចំណែកឯកីឡាករ Essugo ក៏ត្រៀមក្លាយជាកីឡាកររបស់ Chelsea ផងដែរ ជាមួយនឹងការផ្ទេររបស់គាត់មានតម្លៃ ២២.២លានអឺរ៉ូ៕

Previous articleMan Utd ចេញមកប្រជែងយកកីឡាករឆ្នើមរបស់ក្លឹប Sunderland
Next articleខ្សែប្រយុទ្ធ Moise Kean កំពុងទាក់ទាញការចាប់អារម្មណ៍ពីក្លឹបនៅ Premier League