ខ្សែប្រយុទ្ធ Moise Kean កំពុងទាក់ទាញការចាប់អារម្មណ៍ពីក្លឹបនៅ Premier League

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttomercato បានអោយដឹងថាខ្សែប្រយុទ្ធ Moise Kean របស់ក្លឹប Fiorentina បានទាក់ទាញចំណាប់អារម្មណ៍ក្លឹបនៅ Premier League ដោយក្នុនោះជាច្រើនរួមមានក្លឹប Arsenal, West Ham និង Newcastle ត្រូវបានរាយការណ៍ថាកំពុងធ្វើការសាកសួរអំពីស្ថានភាពដែលអាចផ្ទេរបានរបស់គាត់។

ខ្សែ​ប្រយុទ្ធ​អ៊ីតាលី​បាន​រក​ឃើញខ្លួនឯងនៅ​ក្រប​ខ័ណ្ឌ Serie A នៅ​រដូវ​កាល​នេះ ដោយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​បាន ១៥គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ២៦លើក។ ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌនៃការដោះលែងរបស់គាត់ត្រូវបានគេរាយការណ៍ថានឹងមានតម្លៃ ៥២លានអឺរ៉ូ ដែលធ្វើអោយវាក្លាយជាភាពមិនច្បាស់លា់ថាក្លឹបមួយនៅ Premier League អាចនឹងធ្វើការផ្ទេរយកគាត់៕

Previous articleស្ងាត់ៗ Chelsea ផ្ទេរយកកីឡាករវ័យក្មេងរបស់ Sporting បានដល់ទៅ ២នាក់
Next articleAntonio Rüdiger បង្ហើបអំពីអនាគតខ្លួននៅ Real Madrid