Man Utd ចេញមកប្រជែងយកកីឡាករឆ្នើមរបស់ក្លឹប Sunderland

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Manchester United ត្រូវ​បាន​រាយការណ៍​ថា​ស្ថិត​ក្នុង​ចំណោម​ក្លឹប​កំពូល​របស់​អង់គ្លេស​មួយ​ចំនួន​ដែល​កំពុង​សម្លឹង​រក​ការផ្ទេរយកកីឡាករ Jobe Bellingham របស់ Sunderland ។

Jobe Bellingham

ជាមួយនឹង Bellingham ដើរតួយ៉ាងសំខាន់ក្នុងរដូវកាលនេះសម្រាប់ក្លឹប Sunderland អនាគតរបស់គាត់អាចអាស្រ័យលើថាតើឆ្មាខ្មៅអាចឡើងមកលេងនៅក្របខណ្ឌ Premier League ដែរ ឫទេ។ ប្រសិនបើពួកគេនៅតែស្ថិតក្នុងក្របខណ្ឌ Championship នោះ កីឡាករវ័យក្មេងអាចនឹងបើកចំហរសម្រាប់ការផ្ទេរ ដោយមានក្លឹបចង់បានគាត់ទៅកាន់ Premier League។ ក្រៅពីក្លឹប United ក្លឹបដូចជា Chelsea, Brentford និង Nottingham Forest ក៏ស្ថិតក្នុងការប្រជែងគ្នាដើម្បីចុះហត្ថលេខាលើខ្សែបម្រើដ៏ឆ្នើមរូបនេះផងដែរ៕

Previous articleReal Madrid កំពុងតាមដានខ្សែការពាររបស់ក្លឹប Bournemouth
Next articleស្ងាត់ៗ Chelsea ផ្ទេរយកកីឡាករវ័យក្មេងរបស់ Sporting បានដល់ទៅ ២នាក់