Real Madrid កំពុងតាមដានខ្សែការពាររបស់ក្លឹប Bournemouth

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Real Madrid កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់លើកីឡាករ Dean Huijsen របស់ Bournemouth ខណៈដែលពួកគេស្វែងរកជម្រើសសម្រាប់ខ្សែការពារកណ្តាលថ្មីនៅរដូវក្តៅនេះ។

DEAN HUIJSEN BOURNEMOUTH

ខណៈដែល Huijsen គឺជាគោលដៅសំខាន់ ក្លឹបReal Madrid ក៏កំពុងវាយតម្លៃខ្សែការពារផ្សេងទៀតផងដែរ រួមមាន Jorrel Hato របស់ Ajax, Ibrahima Konaté របស់ Liverpool, Castello Lukeba របស់ RB Leipzig និង William Saliba របស់ Arsenal ។ ក្លឹបកំពុងវាយតម្លៃដោយប្រុងប្រយ័ត្នថាតើកីឡាករណាដែលសមនឹងផែនការរយៈពេលវែងរបស់ពួកគេ៕

Previous articleកីឡាករ Noni Madueke ក្លាយជាគោលដៅផ្ទេររបស់ក្លឹបយក្សនៅអ៊ីតាលី
Next articleMan Utd ចេញមកប្រជែងយកកីឡាករឆ្នើមរបស់ក្លឹប Sunderland