ក្លឹប Bournemouth មានទំនុកចិត្តក្នុងការផ្ទេរយកអ្នកចាំទី Kelleher

បរទេស៖ កីឡាករសញ្ជាតិសាធារណៈរដ្ឋអៀរឡង់ចង់ចាកចេញពី Anfield ដើម្បីស្វែងរកតំណែងជាអ្នកចាំទីដៃទី១។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Bournemouth បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរ ខណៈដែលអ្នកចាត់ការ Andoni Iraola បានដាក់ការផ្ទេរអ្នកចាំទីថ្មីជាអាទិភាពរបស់ក្លឹប ហើយត្រូវបានគេជឿថាបានធ្វើឱ្យអ្នកចាំទី Kelleher ក្លាយជាគោលដៅកំពូលរបស់គាត់។

England v Republic of Ireland - UEFA Nations League 2024/25 League B Group B2

លោក Iraola ជឿជាក់ថាកីឡាករវ័យ ២៦ឆ្នាំរូបនេះ នឹងអាចជួយពង្រឹងក្រុមបន្ថែមទៀត។ ក្លឹប Bournemouth បានខ្ចីអ្នកចាំទី Kepa Arrizabalaga ពីក្លឹប Chelsea និងមានអ្នកចាំទី Mark Travers ក្នុងការតំណែងអ្នកចាំទីនៅរដូវកាលនេះ។ ក្លឹប Chelsea, Tottenham និង Newcastle ក៏មានពាក្យចចាមអារ៉ាមដែលថាបានចាប់អារម្មណ៍ទៅលើអ្នកចាំទី Kelleher ប៉ុន្តែមិនទាន់បានធ្វើការប្តេជ្ញាចិត្តណាមួយក្នុងការដាក់សំណើរផ្ទេរយកកីឡាករសញ្ជាតិអៀរឡង់រូបនេះនៅឡើយទេ។

កីឡាករ Kelleher បានបង្ហាញខ្លួនចំនួន ១៧ដងក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។ អ្នកចាំទីដៃទី១ របស់ជម្រើសជាតិអៀរឡង់បានជំនួសតំណែង Alisson ខណៈពេលដែលកីឡាករប្រេស៊ីលរូបនេះមានបញ្ហារបួសសរសៃពួរ ប៉ុន្តែទើបតែបានបង្ហាញខ្លួនតែនៅក្នុងពានរង្វាន់លំដាប់ទី២របស់ប្រទេសអង់គ្លេសនោះទេតាំងពីខែធ្នួរមក។ ការចាញ់ ២-១ របស់ក្លឹប Liverpool ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup ទំនងជាការបង្ហាញខ្លួនចុងក្រោយរបស់អ្នកចាំទី Kelleher សម្រាប់ក្លឹប។

អ្នកចាំទី Kelleher នឹង​បង្ហាញ​ខ្លួន​សម្រាប់​ប្រទេស​របស់​គាត់​ក្នុង​វគ្គ Play-off នៃ UEFA Nations League នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ អៀរឡង់ត្រូវប្រឈមមុខជាមួយប៊ុលហ្គារីក្នុងការប្រកួតជើងពីរ ដើម្បីសម្រេចថាអ្នកណានឹងលេងក្នុងកម្រិត B នៃការប្រកួតនៅឆ្នាំ ២០២៦/២៧៕

Previous articleខ្សែការពារកណ្តាល ៤រូប ដែលក្លឹប Napoli ចង់បាន
Next articleMan Utd ត្រៀមរួចរាល់ក្នុងការផ្ទេរយកខ្សែការពារ Branthwaite