Real Madrid បង្ហើបឈ្មោះកីឡាករ ២រូប ដែលអាចមកជំនួសកន្លែង Vinicus ប្រសិនគាត់ចាកចេញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Vinicius Jrមានបំណងស្នើសុំដំឡើងប្រាក់ឈ្នួល។ បច្ចុប្បន្ន​គាត់​ជា​តារា​ម្នាក់​ក្នុង​ចំណោម​តារា​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​របស់​ Real Madrid ហើយ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដូច​តារា​ឆ្នើម Kylian Mbappe និង Jude Bellingham។ ជាមួយនឹងកិច្ចសន្យាដែលមានសុពលភាពដល់ឆ្ណាំ២០២៧ កីឡាករ Vinicus ចង់បន្តកិច្ចសន្យារបស់គាត់រហូតដល់ឆ្នាំ២០២៩ ជាថ្នូរនឹងការដំឡើងប្រាក់ឈ្នួលយ៉ាងច្រើន។

FBL-ESP-LIGA-VILLARREAL-REAL MADRID

វាមិនទំនងទេដែលលោក Florentino Pérez នឹងធ្វើតាមការទាមទាររបស់គាត់ ទោះបីជាចង់ឱ្យកីឡាកររូបនេះបន្តនៅក្លឹបក៏ដោយ។ ក្យចចាមអារ៉ាមអំពីការផ្តល់ជូន ១ពាន់លានអឺរ៉ូពីក្លឹបនៅអារ៉ាប៊ីសាអូឌីតទំនងជានឹងកាន់តែខ្លាំង។ ក្លឹប Real Madrid នឹងពិចារណាលើតម្លៃផ្ទេរលើសពី ២៥០លានអឺរ៉ូ។ ប្រសិនបើ Vinicius បង្ខំអោយចាកចេញពីក្លឹប វាត្រូវបានមើលឃើញថាពួកគេនឹងនាំយកកីឡាករ Wirtz ឬ Williams មកជំនួស។

FBL-EURO-2024-MATCH45-ESP-GER

កីឡាករ Vini Jr. បាន​បន្ត​បង្ហាញទម្រង់លេងយ៉ាងល្អនៅ Real Madrid។ កីឡាករវ័យ ២៤ឆ្នាំរូបនេះបានចូលរួមចំណែកស៊ុតបញ្ជូលទី ១៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ១១ដង ក្នុងការបង្ហាញខ្លួន ៣៩លើករបស់ខ្លួនសម្រាប់ក្រុម Real Madrid នៅក្នុងរដូវកាលនេះ។

ការយកចិត្តទុកដាក់របស់ Vinicius Jr. នៅពេលនេះគឺផ្តោទៅលើក្រុមជម្រើសជាតិ ខណៈដែលប្រេស៊ីលត្រូវប៉ះជាមួយកូឡុំប៊ីក្នុងវគ្គជម្រុះ World Cup នៅល្ងាចនេះ។ ហើយពួកគេនឹង ប្រឈមមុខនឹងគូប្រជែងចាស់របស់ពួកគេគឺអាហ្សង់ទីននៅថ្ងៃទី ២៥ ខែមីនា៕

Previous articleMan Utd ត្រៀមរួចរាល់ក្នុងការផ្ទេរយកខ្សែការពារ Branthwaite
Next articleអនុប្រធានក្លឹប Galatasaray និយាយថាមានក្លឹបកំពូល ៥ដែលចង់បាន Victor Osimhen