បរទេស៖ លោក Enrico ឪពុករបស់តារាបាល់ទាត់ក្រុម Liverpool កីឡាករ Federico Chiesa បានបើកចំហអំពីអនាគតរបស់កីឡាករសញ្ជាតិអ៊ីតាលីនៅកីឡដ្ឋាន Anfield ចំពេលមានការរំពឹងទុកថាគាត់អាចចាកចេញនៅរដូវក្តៅ។
ថ្លែងទៅកាន់ Tuttosport លោក Enrico បាននិយាយថា “ខ្ញុំអាចធានាថា Federico សប្បាយចិត្តនៅ Liverpool។ យើងសង្ឃឹមថាគាត់អាចឈ្នះ Premier League យើងមិនសោកស្តាយចំពោះការចាកចេញពីក្លឹប Juventus នោះទេ។ គាត់សប្បាយចិត្តណាស់នៅក្លឹប Liverpool”៕