បរទេស៖ កីឡាករ Sancho បានចាប់ផ្តើមអាជីពរបស់គាត់នៅ Dortmund ក្នុងឆ្នាំ២០១៧ មុនពេលបញ្ចប់ការផ្ទេរដ៏ធំមួយមកកាន់ Manchester United ក្នុងឆ្នាំ២០២១។ ទំនាក់ទំនងរបស់គាត់ជាមួយបិសាចក្រហមបានប្រែជាជូរចត់បន្ទាប់ពីមកដល់បានត្រឹមតែ ២រដូវកាល ហើយគាត់ត្រូវបានបញ្ជូនទៅក្រុមនៅ Bundesliga វិញក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលខ្លីក្នុងខែមករា ឆ្នាំ២០២៤។ កាលពីរដូវក្តៅមុន United បានបញ្ជូនកីឡាកររូបនេះទៅក្លឹប Chelsea ម្តងទៀតក្នុងលក្ខខណ្ឌខ្ចីជើងដូចគ្នា។
នៅឯកីឡដ្ឋាន Stamford Bridge ខ្សែបម្រើស្លាបអង់គ្លេសមានក្តីស្រមៃមួយ ខណៈគាត់បានបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីម្តងក្នុងការបង្ហាញខ្លួន ៣ដងដំបូងរបស់គាត់ ប៉ុន្តែ ២០ប្រកួតបន្ទាប់មកទៀត Sancho រកបានតែមួយគ្រាប់ប៉ុណ្ណោះ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបានតែ ២ដងប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាចំពេលមានការតស៊ូរបស់គាត់នៅភាគខាងលិចទីក្រុងឡុងដ៍ កីឡាករវ័យ ២៤ឆ្នាំបានដាក់សំណើរផ្ទេរដើម្បីត្រលប់ទៅកាន់ក្លឹប Dortmund វិញនៅរដូវក្តៅនេះ។
ក្រោមកិច្ចព្រមព្រៀងជាមួយ Man Utd ក្រុមតោខៀវនឹងត្រូវចំណាយ ២៥លានផោននៅក្នុងទីផ្សារបន្ទាប់ ប្រសិនបើពួកគេចង់ចុះហត្ថលេខាលើ Sancho ជាអចិន្ត្រៃយ៍ ប៉ុន្តែពួកគេបានបង្ហាញអំពីបំណង់មិនចង់បំពេញតាមលក្ខខណ្ឌផ្ទេរជាអចិន្ត្រៃយ៍ ដោយសុខបង់ប្រាក់សំណង់ ៥លានផោនទៅកាន់បិសាចក្រហមជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ Atheltic បានអោយដឹងថាក្លឹប Chelsea មិនទាន់ធ្វើការសម្រេចចិត្តក្នុងការរឿងរបស់ Sancho នៅឡើយទេ ដោយសារពួកគេ “ចាប់អារម្មណ៍នឹងជំនាញវិជ្ជាជីវៈរបស់គាត់ និងការប្តេជ្ញាចិត្តក្នុងការហ្វឹកហាត់”។
សម្រាប់ពេលនេះ Sancho នឹងនៅតែផ្តោតលើការជួយ Chelsea អោយចប់ក្នុងកំពូលតារាងទាំង៤ នៅ Premier League ហើយពួកគេនឹងត្រូវប្រកួតជាមួយនឹង Spurs នៅថ្ងៃទី៣ ខែមេសា៕