Barcelona កំពុងតាមដានអ្នកចាំទីរបស់ក្លឹប Brighton

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាអ្នកចាំទី Bart Verbruggen របស់ Brighton បានក្លាយជាគោលដៅផ្ទេរសម្រាប់ក្លឹប Barcelona។ បុគ្គលិកមកពីក្លឹបយក្ស La Liga មានវត្តមានក្នុងការប្រកួតជើងទី២ វគ្គ ១/៤ វគ្គផ្តាច់ព្រ័ត្រ Nations League របស់ប្រទេសហូឡង់ទល់នឹងក្រុមអេស្ប៉ាញ ដើម្បីសង្កេតមើលអ្នកចាំទីវ័យក្មេងរូបនេះ។

Brighton & Hove Albion FC v Tottenham Hotspur FC - Premier League

ជាមួយនឹង Marc-André ter Stegen នៅតែជាតួអង្គសំខាន់នៅ Camp Nou ក្រុម Barcelona កំពុងវាយតម្លៃចំពោះកីឡាករដែលអាចមកជំនួសកន្លែងគាត់ក្នុងរយៈពេលវែង។ ប៉ុន្តែក្លឹបកាតាឡានកំពុងរៀបចំផែនការខាងមុខ ហើយអាចនឹងបន្តកិច្ចព្រមព្រៀងថ្មីសម្រាប់គាត់រហូតដល់ឆ្នាំ២០២៦៕

Previous articleWest Ham និង Everton ចេញមកប្រជែងគ្នាកីឡាកររបស់ Sunderland
Next articleSouthampton ទាមទារលើស ១០០លានផោនសម្រាប់កីឡាករ Tyler Dibling