Southampton ទាមទារលើស ១០០លានផោនសម្រាប់កីឡាករ Tyler Dibling

បរទេស៖ ក្លឹប Southampton ត្រូវបានរាយការណ៍ថាបានរៀបចំដើម្បីទាមទារតម្លៃលើស ១០០លានផោនសម្រាប់យុវជន Tyler Dibling ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹប Tottenham Hotspur និង Manchester City ។ នេះពើយោងតាមការចេញផ្សាយរបស់ The Daily Telegraph បានអោយដឹងថាក្លឹប Southampton ប្តេជ្ញារក្សាតម្លៃដែលខ្លួនទាមទារ ទោះបីជាប្រឈមនឹងការកាត់ចោលទៅកាន់ក្របខ័ណ្ឌ Championship ក៏ដោយ។

ជាមួយនឹងក្រុមដែលគ្រោងនឹងទម្លាក់ចេញពីក្របខ័ណ្ឌ Premier League ការរំពឹងទុកអំពីអនាគតរបស់កីឡាករកាន់មានខ្លាំង ស្របពេលមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗ៕

Previous articleBarcelona កំពុងតាមដានអ្នកចាំទីរបស់ក្លឹប Brighton
Next articleArteta កំពុងចាប់អារម្មណ៍ទៅលើខ្សែការពាររបស់ក្លឹប Ajax