បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes.net បានអោយដឹងថាក្លឹប Barcelona បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Liverpool កីឡាករ Virgil van Dijk ដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល ២០២៤-២៥។
ដំបូងឡើយ បុរសសញ្ជាតិហូឡង់រូបនេះ ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ប៉ុន្តែគាត់មិនទាន់បានចុះហត្ថលេខានៅឡើយទេរហូតមកដល់ពេលនេះ។ កីឡាករ Van Dijk ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរចេញពី Anfield នៅរដូវក្តៅ ដោយក្លឹប Barcelona ក្លាយជាគោលដៅដែលអាចទៅរួចសម្រាប់ខ្សែការពាររូបនេះ៕