Arsenal គ្រោងផ្តល់កុងត្រាថ្មីសម្រាប់កីឡាករសំខាន់ ៣រូបនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Arsenal ចង់ជួបពិភាក្សាជាមួយកីឡាករសំខាន់ៗទាំងបីរូបរួមមាន Bukayo Saka, William Saliba និង Gabriel Magalhaes លើការបន្តកុងត្រាថ្មីនៅប៉ុន្មានខែខាងមុខនេះ ដោយកុងត្រាបច្ចុប្បរបស់អ្នកទាំង៣ មានសុពលភាពរហូតដល់ឆ្នាំ២០២៧។

ប្រភពដដែលបន្ថែមទៀតថាក្រុមកាំភ្លើងធំមានទំនុកចិត្តថាអ្នកចាត់ការ Arteta អាចបញ្ចុះបញ្ចូលពួកគេឱ្យបន្តស្នាក់នៅ Emirates ខណៈដែលពួកគេកំពុងស្វែងរកការលើកពាន Premier League របស់ពួកគេ៕

Previous articleលោក Andoni Iraola ឆ្លើយតបចំពោះព័ត៌មានទៅជំនួសលោក Ange Postecoglou នៅ Spurs
Next articleខ្សែប្រយុទ្ធ Sesko ក្លាយជាគោលដៅរបស់ក្លឹបយក្សចំនួន ៤