បរទេស៖ ការរំពឹងទុកកំពុងកើនឡើងថាលោក Andoni Iraola អាចជំនួសកន្លែងរបស់លោក Ange Postecoglou ក្នុងនាមជាគ្រូបង្វឹកក្លឹប Tottenham ខណៈដែលក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍កំពុងបន្តការតស៊ូយ៉ាងលំបាក់នៅក្នុងរដូវកាលនេះ។ ទោះបីជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាបុរសសញ្ជាតិអេស្ប៉ាញមិនបានគិតអំពីការផ្ទេរមកកាន់ក្លឹប Spurs នាពេលនេះទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Andoni Iraola និយាយថា៖ “ខ្ញុំចង់ធ្វើការងាររបស់ខ្ញុំឱ្យអស់ពីសមត្ថភាព។ ខ្ញុំមិនដឹងថាយើងអាចទៅបានឆ្ងាយប៉ុន្មាន ហើយនឹងបញ្ចប់នៅទីណា។ ខ្ញុំចង់ធ្វើការងាររបស់ខ្ញុំឱ្យល្អបំផុតដែលខ្ញុំអាចធ្វើបាន។ ប្រសិនបើខ្ញុំមិនធ្វើការងារបានល្អទេ ពួកគេនឹងស្វែងរកអ្នកផ្សេង។ វាគឺដូច្នេះសម្រាប់ការងារទាំងអស់។ ខ្ញុំពិតជារីករាយនៅទីនេះ។ យើងមានឱកាសដ៏អស្ចារ្យក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រសម្រាប់ខ្ញុំ [FA Cup] ។ នោះពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំផ្ទាល់ និងសម្រាប់ក្លឹប ដើម្បីសម្រេចបាននៅគោលដៅខ្ពស់មួយ។ ប៉ុន្តែយើងក៏ដឹងដែរថាយើងត្រូវតែប្រាកដនិយម។ មានក្រុមល្អជាងយើង។ យើងត្រូវតែតទល់នឹងក្រុមដែលល្អខ្លាំង។ យើងនឹងព្យាយាមផ្តល់កម្រិតល្អបំផុតដែលយើងមាន។ ខ្ញុំមិនដឹងថាយើងទៅឆ្ងាយប៉ុណ្ណាទេ”៕