បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Arsenal ចង់ជួបពិភាក្សាជាមួយកីឡាករសំខាន់ៗទាំងបីរូបរួមមាន Bukayo Saka, William Saliba និង Gabriel Magalhaes លើការបន្តកុងត្រាថ្មីនៅប៉ុន្មានខែខាងមុខនេះ ដោយកុងត្រាបច្ចុប្បរបស់អ្នកទាំង៣ មានសុពលភាពរហូតដល់ឆ្នាំ២០២៧។
ប្រភពដដែលបន្ថែមទៀតថាក្រុមកាំភ្លើងធំមានទំនុកចិត្តថាអ្នកចាត់ការ Arteta អាចបញ្ចុះបញ្ចូលពួកគេឱ្យបន្តស្នាក់នៅ Emirates ខណៈដែលពួកគេកំពុងស្វែងរកការលើកពាន Premier League របស់ពួកគេ៕