បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានបង្ហាញថាលោក Conte បានក្លាយជាបេក្ខភាពអ្នកចាត់ការនាំមុខគេសម្រាប់ទាំង Milan និង Juventus នៅមុនរដូវកាល ២០២៥-២៦ បើទោះបីជាធ្លាប់ត្រូវបានមើលរំលង់ដោយក្លឹបទាំង២ កាលពីរដូវក្តៅមុនក៏ដោយ។ គម្រោងបច្ចុប្បន្នរបស់លោក Conte នៅ Napoli បានធ្វើអោយក្លឹបមានការប្រែប្រួលយ៉ាងខ្លាំង ដោយបាននាំពួកគេពីក្លឹបដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ ១០កាលពីរដូវកាលមុន មកកាន់ចំណាត់ថ្នាក់លេខ២ ក្នុងតារាង Serie A នារដូវកាលនេះ ដែលមានត្រឹមតែបីពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Inter ។
ការចាប់អារម្មណ៍ជាថ្មីពីសំណាក់ក្លឹប Milan និង Juventus ត្រូវបានគេពិពណ៌នាថាអាចជាទម្រង់នៃ “ការសងសឹក” របស់លោក Conte ដោយសារតែគាត់ធ្លាប់ត្រូវបានក្លឹបទាំង២ បានបដិសេធកាលពីរដូវក្តៅមុន។ អតីតតារាឆ្នើមរបស់ក្រុម Milan លោក Zlatan Ibrahimovic ដែលបច្ចុប្បន្នជាទីប្រឹក្សាក្លឹបដែលស្ថិតក្រោមកម្មសិទ្ធក្រុមហ៊ុន RedBird Capital បានស្នើថា Conte មិនសមនឹងចំពោះក្លឹប AC Milan នោះទេ។ លោក Conte បានបណ្តេញចេញពីការងារកាលពីរដូវក្តៅមុន ខណៈភាពជាអ្នកដឹកនាំដ៏រឹងមាំ និងនិស្ស័យក្នុងការនិយាយរបស់គាត់ប្រហែលជាមិនទាក់ទាញដល់មនុស្សគ្រប់គ្នានោះទេ។ ចាប់តាំងពីពេលនោះមក ក្លឹបទាំងពីរបានផ្លាស់ប្តូរអ្នកគ្រប់គ្រង។ ក្លឹប AC Milan បានបណ្តេញ Paulo Fonseca និងតែងតាំង Sergio Conceicao ក្នុងខែធ្នូ ខណៈដែល Juventus បានចែកផ្លូវជាមួយ Thiago Motta ដោយនាំយក Igor Tudor ក្នុងខែមីនា។
នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport Italia បានអោយដឹងថានាយកប្រតិបត្តិរបស់ Milan លោក Giorgio Furlani កំពុងពិភាក្សាជាមួយ Fabio Paratici អំពីការចូលកាន់តំណែងជានាយកកីឡារបស់ក្លឹប។ ប្រសិនបើ Paratici ចូលរួមជាមួយ Milan ទំនាក់ទំនងដ៏យូរអង្វែងរបស់គាត់ជាមួយ Conte អាចបង្កើនឱកាសនៃការជួបជុំគ្នាម្តងទៀតនៅ San Siro ។ អ្នកទាំងពីរបានធ្វើការជាមួយគ្នាដោយជោគជ័យនៅ Juventus ចន្លោះឆ្នាំ២០១១ និង ២០១៤ ដោយបានឈ្នះពានរង្វាន់ Serie A បីដងជាប់ៗគ្នា។
ទោះបីជាមានការរំពឹងទុកអំពីអនាគតរបស់គាត់ក៏ដោយ ក៏ Conte នៅតែផ្តោតលើការជម្រុញក្លឹប Napoli អោយឈ្នះពាន Serie A។ ក្លឹប Napoli បានធ្វើអោយលើសរំពឹងទុកក្រោមការដឹកនាំរបស់គាត់ ដែលធ្វើអោយពួកគេក្លាយជាគូប្រជែងដ៏សំខាន់ក្នុងការលើកពាន Serie A។ ទម្រង់លេងនាពេលថ្មីៗនេះរបស់ Napoli បានធ្លាក់ចុះ ដោយក្លឹបបានឈ្នះត្រឹមតែមួយបុណ្ណោះក្នុងការប្រកួត Serie A ចំនួនប្រាំពីរដងចុងក្រោយរបស់ពួកគេ។ ការធ្លាក់ចុះនេះបានធ្វើឱ្យពួកគេធ្លាក់ចុះបីពិន្ទុតាមពីក្រោយក្រុម Inter Milan ដែលធ្វើឱ្យការប្រកួតនាពេលខាងមុខរបស់ពួកគេជាមួយនឹងក្រុម Milan នៅថ្ងៃអាទិត្យនេះកាន់តែមានសារៈសំខាន់៕