បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ I paper បានអោយដឹងថាក្លឹប Manchester United មានទំនុកចិត្តថាពួកគេអាចលក់ Antony ក្នុងតម្លៃ ៤០លានផោននៅរដូវក្តៅនេះ បន្ទាប់ពីបង្ហាញការចាប់អារម្មណ៍ក្រោយគាត់លេងខ្ចីជើងនៅក្លឹប Real Betis ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានស៊ុតបញ្ចូលទីចំនួន ៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីជាច្រើនក្នុងការបង្ហាញខ្លួន ១២ប្រកួត ហើយនោះបាននាំឱ្យមានការចាប់អារម្មណ៍ពីក្រុម Atletico Madrid និងនៅ Serie A ក្នុងការចុះហត្ថលេខាលើរូបគេ៕