បរទេស៖ ក្រុមជម្រើសជាតិប្រេស៊ីលបានចែកផ្លូវជាមួយលោក Dorival Junior កាលពីសប្តាហ៍មុនបន្ទាប់ពីការបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-១ ក្រោមដៃគូប្រជែងអាហ្សង់ទីនក្នុងការប្រកួតជម្រុះ World Cup ។
សហព័ន្ធបាល់ទាត់ប្រេស៊ីលឥឡូវនេះកំពុងស្វែងរកអ្នកចាត់ការដែលមានគុណភាពអាចជំនួសតំណែង Dorival Junior ហើយបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាពួកគេបានសកំណត់មុខព្រួញទៅកាន់គ្រូបង្វឹក Real Madrid លោក Carlo Ancelotti និងគ្រូបង្វឹក Al-Hilal លោក Jorge Jesus ៕