Bayern Munich បន្តការចរចា ដើម្បីអាចរក្សាទុក Leroy Sane នៅក្លឹបលើសពីរដូវកាលនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក ​​Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានឱ្យដឹងថាក្លឹប Bayern Munich ប្តេជ្ញារក្សាទុកខ្សែបម្រើស្លាប Leroy Sane លើសពីរដូវកាលបច្ចុប្បន្ន ខណៈដែលនាយកកីឡា Max Eberl បន្តចរចាលើកិច្ចព្រមព្រៀងថ្មីជាមួយកីឡាករសញ្ជាតិអាល្លឺម៉ង់។

កីឡាករ Sane បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបយក្សនៅ Premier League គឺក្លឹប Arsenal ប៉ុន្តែកីឡាកររូបនេះត្រូវបានរាយការណ៍ថាសុខចិត្តទទួលយកការកាត់ប្រាក់ខែ ហើយបន្តនៅ Allianz Arena វិញ។ ការសម្រេចចិត្តមួយនឹងត្រូវបានធ្វើឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខ៕

Previous articleពួកគាត់ទាំង ២នាក់ ជាជម្រើសមកកាន់តំណែងគ្រូបង្វឹកជម្រើសជាតិប្រេស៊ីល
Next articleThomas Muller នឹងជួបខាងក្លឹប Bayern នៅចុងសប្តាហ៍នេះ