បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានឱ្យដឹងថាខ្សែប្រយុទ្ធជើងចាស់ Thomas Muller ត្រៀមជួបបុគ្គលិកក្លឹប Bayern Munich ជាលើកចុងក្រោយក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាលើការបន្តស្នាក់នៅក្លឹប។
ទោះជាយ៉ាងណា វាមិនទំនងដែលកីឡាករនឹងចុះកិច្ចសន្យាថ្មីនោះទេ។ វាក៏នៅតែត្រូវបានគេមើលឃើញថាតើគាត់សម្រេចចិត្តចូលនិវត្តន៍ ឫក៏បន្តអាជីពរបស់គាត់នៅក្នុងលីកផ្សេងទៀត៕



