Everton បង្ហាញចំណាប់អារម្មណ៍ក្នុងការផ្ទេរយកកីឡាករ Chris Rigg

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Alan Nixon បានអោយដឹងថាក្លឹប Everton គឺជាក្លឹបចុងក្រោយគេដែលបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការចុះហត្ថលេខាលើកីឡាករ Chris Rigg របស់ក្លឹប Sunderland នៅរដូវក្តៅនេះ។

ក្លឹប Tottenham ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរសម្រាប់កីឡាករវ័យ ១៧ឆ្នាំដែលបានបង្ហាញខ្លួនជាតារាឆ្នើមបង្ហាញខ្លួនក្នុងឈុតធំនៅកីឡដ្ឋាន Stadium of Light ។ រដូវកាលនេះ កីឡាករវ័យជំទង់រូបនេះបានលេងចំនួន ៣៥ដងក្នុងក្របខ័ណ្ឌ Championship ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់ជាមួយនឹងក្រុម Sunderland ឈរនៅលេខរៀងទី៤ ក្នុងតារាង និងត្រូវប្រកួតក្នុងវគ្គ Play-off ដើម្បីទទួលបានឪកាសឡើងមកកាន់ Premier League វិញ៕

Previous articleកីឡាករ Yilmaz ក្លាយជាគោលដៅក្លឹបចំនួន៤ នៅ Premier League
Next articleព្រះខ័នរាជស្វាយរៀង និងវិសាខា ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ