ក្លឹប Leeds ចង់បាន Hugo Bueno សម្រាប់ទុកមកជំនួសកន្លែងរបស់ Junior Firpo

បរទេស៖ ក្លឹប Leeds United ត្រូវបានរាយការណ៍ថាកំពុងប្រឈមនឹងការប្រកួតប្រជែងពី Nottingham Forest ដើម្បីចុះហត្ថលេខាលើកីឡាករ Hugo Bueno ដែលត្រូវបានក្លឹប Wolves ដាក់អោយខ្ចីជើងទៅកាន់ក្លឹប Feyenoord ។

នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Leeds មានបំណងចង់នាំយកកីឡាករវ័យ ២២ឆ្នាំទៅកាន់ Elland Road ប្រសិនបើពួកគេទទួលបានការការប្រម៉ូតមកកាន់ Premier League នៅរដូវក្តៅនេះ។ ក្លឹប Leeds ត្រូវបាននិយាយថាមើលឃើញខ្សែការពារឆ្វេងជាជម្រើសមកជំនួសដ៏មានសក្តានុពលសម្រាប់ Junior Firpo ដែលស្ថិតក្នុងខែចុងក្រោយនៃកិច្ចសន្យារបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ Forest ចង់ពង្រឹងជម្រើសតំបន់ការពាររបស់ពួកគេ ហើយឥឡូវនេះពួកគេកំពុងបង្ហាញនៅ “ការចាប់អារម្មណ៍” ទៅលើកីឡាករ Bueno ដែលខ្ចីជើងនៅ Feyenoord ៕

Previous articleកីឡាករ Stefan de Vrij បញ្ជាក់អំពីអនាគតខ្លួននៅ Inter
Next articleAC Milan សម្លឹងឃើញពួកគាត់ទាំង ២នាក់ ជាជម្រើសមកជំនួសលោក Conceicao