Spurs មិនអនុញ្ញាតអោយ Kulusevski ចាកចេញនោះទេ ខណៈមានការចាប់អារម្មណ៍ពីក្លឹបនៅ Serie A

បរទេស៖ កីឡាករ Kulusevski គឺជាតួអង្គសំខាន់នៅក្លឹបភាគខាងជើងទីក្រុងឡុងដ៍ចាប់តាំងពីការមកដល់ខែមករាឆ្នាំ២០២២ របស់គាត់ពី Juventus ក្នុងលក្ខខណ្ឌខ្ចីជើងជាដំបូង ហើយក៏បានផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្តៅបន្ទាប់។ គាត់បានស៊ុតបញ្ចូលទី ១០គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីជាច្រើនក្នុងការបង្ហាញខ្លួន ៤២ដងរបស់គាត់នាគ្រប់ការប្រកួតទាំងអស់ ហើយមានការពិភាក្សាអំពីការវិលត្រឡប់ទៅកាន់ Serie A ចំពេលមានការចាប់អារម្មណ៍ពីបេក្ខភាពក្លឹបជើងឯក Napoli និងក្លឹបយក្សអ៊ីតាលី AC Milan ។

Tottenham Hotspur FC v Manchester City FC - Premier League

នេះបើយោងតាមការចេញផ្សាយរបស់ Give Me Sport បានអោយដឹងថាក្លឹប Spurs ចង់រក្សាខ្សែបម្រើស្លាបរូបនេះ ខណៈដែលគាត់មានកុងត្រាដល់ឆ្នាំ២០២៨ ហើយរាល់ការប៉ុនប៉ងចង់ចុះហត្ថលេខាលើរូបគេនឹងត្រូវមកជាមួយនឹងការផ្តល់ជូនយ៉ាងហោចណាស់ ៥០លានផោន។

ដោយឡែក Spurs មានការតស៊ូក្នុងរដូវកាលនេះ បើទោះបីជាមានការខិតខំប្រឹងប្រែងរបស់ Kulusevski ក៏ដោយ ក៏ក្រុមរបស់លោក Ange Postecoglou ឈរនៅលេខរៀងទី១៤ ក្នុងក្របខ័ណ្ឌ Premier League ។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍បន្ថែមថា មិនមានសញ្ញាដែល Kulusevski ចង់ចាកចេញនោះទេ ទោះបីជាការវិលត្រឡប់ទៅកាន់ Serie A អាចនឹងទាក់ទាញគាត់បន្ថែមទៀតក៏ដោយ។

Tottenham Hotspur FC v AFC Bournemouth - Premier League

កីឡាករ Kulusevski បានអវត្តមានដោយសារបញ្ហារបួសតាំងពីចុងខែកុម្ភៈមកម្ល៉េះ ហើយចុងក្រោយក្នុងការប្រកួតដែល Spurs ចាញ់ Manchester City ១-០ ហើយនឹងបន្តអវត្តមាននៅពេលដែលក្រុមរបស់គាត់ត្រូវជួបជាមួយគូប្រជែងនាទីក្រុងឡុងដ៍ គឺក្លឹប Chelsea នៅថ្ងៃព្រហស្បតិ៍៕

Previous articleក្លឹបចំនួន៣​ នៅតែចិញ្ចឹមចិត្តចង់បានកីឡាករ Joao Gomes របស់ Wolves ដដែរ
Next articleក្លឹបនៅ Premier League តែមួយគត់ ដែលអាចជាគោលដៅរបស់ Harry Kean គឺ