ក្លឹបចំនួន៣​ នៅតែចិញ្ចឹមចិត្តចង់បានកីឡាករ Joao Gomes របស់ Wolves ដដែរ

បរទេស៖ ខ្សែបម្រើរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ Wolves កាលពីថ្ងៃអង្គារដោយធ្វើអោយគាត់បន្តស្នាក់នៅជាមួយក្រុមនៅ Premier League រហូតដល់ឆ្នាំ២០៣០។ នេះបើយោងតាមការចេញផ្សាយរបស់ The Boot Room បានអោយដឹងថាក្រុម Premier League មួយចំនួននៅតែប្តេជ្ញាចិត្តទាក់ទាញគាត់ឱ្យចាកចេញពីកីឡដ្ឋាន Molineux នៅរដូវក្តៅ។

Wolverhampton Wanderers FC v West Ham United FC - Premier League

ប្រភពដដែលបានអៅយដឹងថាកីឡាករ Gomes មិនមានលក្ខខណ្ឌផ្តាច់កុងត្រានៅក្នុងកិច្ចសន្យាថ្មីរបស់គាត់ទេ ដោយផ្តល់ឱ្យ Wolves នូវអំណាចដើម្បីទាមទារថ្លៃផ្ទេររបស់គាត់ជាមួយនឹង Spurs, Villa និង Liverpool ដែលជាក្លឹបចង់បានគាត់។

កីឡាករវ័យ ២៤ឆ្នាំបានចូលរួមជាមួយក្រុម Wolves ពីក្រុមប្រេស៊ីល Flamengo ក្នុងខែមករា ឆ្នាំ២០២៣ ហើយបានបង្កើតខ្លួនគាត់ជាកីឡាករប្រចាំក្រុមដំបូងរបស់ក្លឹបយ៉ាងឆាប់រហ័ស។ គាត់មានគោលដៅក្នុងការបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសដំបូងនៅក្រុមជម្រើសជាតិប្រេស៊ីលនាការប្រកួត World Cup ២០២៦។ គាត់តែងតែមានឈ្មោះសម្រាប់ ១០ប្រកួតចុងក្រោយដែលដឹកនាំដោយលោក Selecao តាំងពីខែកក្កដាឆ្នាំមុនមក។

Wolverhampton Wanderers FC v Fulham FC - Premier League

ជាមួយនឹងក្រុម Wolves ដែលស្ថិតនៅជិតបាតតារាង Premier League កីឡាករ Gomes អាចមានអារម្មណ៍ថាគាត់នឹងទទួលបានអត្ថប្រយោជន៍ពីការឈានជំហ៊ានសម្រាប់អនាគតដ៏ខ្លី ជាពិសេសជាមួយនឹងការប្រកួតបាល់ទាត់ពិភពលោកដែលកំពុងដំណើរការ៕

Previous articleUnai Emery ជម្រុញអោយក្លឹបផ្ទេរយកកីឡាករ Asensio ជាអចិន្ត្រៃយ៍
Next articleSpurs មិនអនុញ្ញាតអោយ Kulusevski ចាកចេញនោះទេ ខណៈមានការចាប់អារម្មណ៍ពីក្លឹបនៅ Serie A