បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាអតីតកីឡាកររបស់ក្លឹប Tottenham កីឡាករ Winks បានបដិសេធសំណើសុំអោយស្នាក់នៅមួយយប់ក្នុងមួយសប្តាហ៍នៅទីលានហ្វឹកហាត់របស់ Leicester ដែលនាំឱ្យមានការប្រឈមមុខដាក់គ្នាជាមួយអ្នកចាត់ការ Van Nistelrooy។ ប្រភពដដែលបានអោយដឹងថាបុរសសញ្ជាតិហូឡង់ចង់ឱ្យកីឡាករវ័យ ២៩ឆ្នាំស្នាក់នៅមួយយប់ដើម្បីជួយរៀបចំជាមួយសម្រាប់ការហ្វឹកហាត់របស់ក្រុមនៅពេលរសៀល និងបន្ទាប់មកការហ្វឹកហាត់ម្តងទៀតនៅព្រឹកបន្ទាប់។ ចំពេលមានការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការបង្កើតវិន័យទៅក្នុងក្រុមកញ្ជ្រោងដែលកំពុងតែតស៊ូយ៉ាងលំបាកនៅ Premier League។
របាយការណ៍បន្ថែមថាវាមិនទាន់ដឹងថាតើកីឡាករ Winks នឹងអាចមានវត្តមានក្នុងការប្រកួតយប់ថ្ងៃចន្ទជាមួយក្រុម Newcastle United ឫយ៉ាងណា? ប៉ុន្តែប្រភពបានបង្ហាញថាជម្លោះជាមួយ Van Nistelrooy កាន់តែ “ក្តៅ”។ អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ត្រូវបានយល់ឃើញថាមានហេតុផលផ្ទាល់ខ្លួនសម្រាប់ការធ្វើដំណើរពីមូលដ្ឋាន Hertfordshire ទៅកាន់ផ្ទះរបស់គាត់ ដោយកាលពីថ្ងៃព្រហស្បតិ៍គាត់បានប្រកាសអំពីកំណើតកូនដំបូងរបស់ខ្លួនឈ្មោះ Marlowe ។
នៅពេលដែលលោក Enzo Maresca កាន់តំណែងជាគ្រូបង្វឹកនៅ Leicester កាលពីរដូវកាលមុនខណៈដែលគាត់បានជួយពួកគេឱ្យឈ្នះពានរង្វាន់ Championship នោះ Winks ត្រូវបានគេរាយការណ៍ថាបានអនុញ្ញាតឱ្យធ្វើដំណើរទៅមកក្នុងរយៈចំងាយឆ្ងាយដោយគ្មានបញ្ហាអ្វីទាំងអស់។ វាត្រូវបានគេយល់ថាកីឡាករ Leicester បីនាក់ធ្វើដំណើរជាង ៩០ម៉ាយក្នុងមួយថ្ងៃដើម្បីទៅដល់កន្លែងហ្វឹកហាត់ Seagrave របស់ក្លឹប។
វានៅតែត្រូវបានគេមើលឃើញថាតើ Winks នឹងត្រលប់ទៅក្រុមជម្រើសដំបូងរបស់ Leicester City ដែលកំពុងតស៊ូដើម្បីចៀសផុតពីតំបន់ដែលត្រូវកាត់ចោលនៅក្នុងរដូវកាលនេះ៕