ស្ងាត់ៗ ក្លឹប Wolves ចង់បានកីឡាករ Jadon Sancho របស់បិសាចក្រហម

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាក្លឹប Wolverhampton Wanderers ត្រូវបានរាយការណ៍ថាកំពុងថ្លឹងថ្លែងនូវការផ្ទេរដែលមិនបានរំពឹងទុកមួយសម្រាប់កីឡាករ Jadon Sancho ។

ជាមួយនឹងលទ្ធភាពនៃការបាត់បង់កីឡាករ Matheus Cunha ដែលជាតួអង្គសំខាន់ក្នុងជួរមុខរបស់ពួកគេ ក្លឹប Wolves កំពុងរៀបចំការកែប្រែតំបន់ប្រយុទ្ធរបស់ខ្លួន។ ក្រៅពី Cunha កីឡាករ Rayan Ait-Nouri ក៏អាចនឹងធ្វើការចាកចេញផងដែរ។ ដូច្នេះហើយ Wolves ត្រូវបានគេរំពឹងថានឹងធ្វើការនាំយកកីឡាករមកពង្រឹងក្រុមរបស់ពួកគេ ដោយផ្តោតលើការពង្រឹងតំបន់ប្រយុទ្ធ៕

Previous articleJuventus នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធ Victor Osimhen
Next articleពិធីបិទការប្រកួតកីឡាបាល់ទាត់មហាជនបុរស នារី និងក្រុមកម្មកររោងចក្រ ដណ្តើមពានរង្វាន់សង្ក្រាន្ត យុវជនឃុំឈើទាល