ខ្សែបម្រើ Harvey Elliott ក្លាយជាគោលដៅរបស់ក្លឹបនៅអង់គ្លេស និងអាឡឺម៉ង់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាខ្សែបម្រើ Harvey Elliott របស់ក្រុមហង្សក្រហម Liverpool ត្រូវបានរាយការណ៍ថាបានក្លាយជាប្រធានបទចាប់អារម្មណ៍សម្រាប់ក្រុម Newcastle United និងក្រុមនៅ Bundesliga របស់អាឡឺម៉ង់ជាច្រើន។ កីឡាករដែលមានទេពកោសល្យវ័យ ២១ឆ្នាំរូបនេះបានជួបប្រទះនៅការពិបាកក្នុងការស្វែងរកពេលវេលាលេងនៅលើទីលានក្នុងរដូវកាលនេះ ដែលជំរុញឱ្យមានការរំពឹងទុកជុំវិញការចាកចេញដ៏មានសក្តានុពលក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។

ទោះបីជាមានការចាប់អារម្មណ៍កាន់តែខ្លាំងពីក្លឹបក្នុងស្រុក និងក្រៅស្រុកក៏ដោយ តម្លៃផ្ទេរកីឡាករ Elliott អាចក្លាយជាការរារាំងសម្រាប់ការចាកចេញរបស់គាត់។ ក្លឹប ត្រូវបានគេជឿថាបានកំណត់តម្លៃរបស់គាត់ក្នុងចន្លោះពី ៤០លានផោនទៅ ៥០លានផោនដែលអាចរារាំងដល់ក្លឹបដែលចង់បានគាត់៕

Previous articleពិធីបិទការប្រកួតកីឡាបាល់ទាត់មហាជនបុរស នារី និងក្រុមកម្មកររោងចក្រ ដណ្តើមពានរង្វាន់សង្ក្រាន្ត យុវជនឃុំឈើទាល
Next articleខ្សែប្រយុទ្ធ Viktor Gyokeres ឆ្លើយ “បាទ” ទៅកាន់ក្លឹប Arsenal ហើយ