Newcastle ចង់បានតារាឆ្នើមរបស់ក្លឹប Crystal Palace រូបនេះ!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky បានអោយដឹងថាក្លឹប Newcastle មានផែនការក្នុងការបន្តដំណើរដោយគ្មានកីឡាករ Sandro Tonali ខណៈដែលគាត់ត្រូវបានរាយការណ៍ថាចង់ចាកចេញពី St James’ Park នៅរដូវក្តៅនេះ។

Crystal Palace FC v Newcastle United FC - Premier League

អាចនឹងមានករណីមួយនោះ ម្ចាស់ក្លឹបសារិកាព្រៃចង់ធ្វើសកម្មភាពផ្ទេរយកកីឡាករ Eberechi Eze ក្នុងតម្លៃ ៦០លានផោន និងជួយគាត់អោយមានពេលវេលាលេងពេញលេញសម្រាប់បាល់ទាត់នៅតំបន់អឺរ៉ុប។ វាត្រូវបានមើលឃើញថាកីឡាករ Eze នឹងមកចូលរួមជាមួយក្លឹប Newcastle ប្រសិនជាតារាឆ្នើមរបស់ក្លឹបនឹងចាកចេញ ដោយសារតែមានការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ៕

Previous articleក្លឹប Sporting CP បញ្ជាក់អំពីអនាគតខ្សែប្រយុទ្ធ Viktor Gyokeres
Next articleAston Villa ផ្តល់កុងត្រាថ្មីដល់កីឡាករវ័យក្មេង Lamare Bogarde