Aston Villa ផ្តល់កុងត្រាថ្មីដល់កីឡាករវ័យក្មេង Lamare Bogarde

បរទេស៖ កីឡាករវ័យក្មេង Lamare Bogarde របស់ក្លឹប Aston Villa បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីជាមួយក្លឹប បន្ទាប់ពីធ្វើឱ្យលោក Unai Emery ចាប់អារម្មណ៍គាត់យ៉ាងខ្លាំង។

នៅក្នុងសេចក្តីប្រកាសរបស់ក្លឹប Villa បាននិយាយថា៖ “Aston Villa មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា Lamare Bogarde បានចុះកុងត្រាថ្មីជាមួយក្លឹប។ កីឡាករជម្រើសជាតិហូឡង់អាយុក្រោម ២១ឆ្នាំរូបនេះបានលេងអោយក្រុមជាប្រចាំសម្រាប់ក្រុម Villa រដូវកាលនេះ ដោយបង្ហាញខ្លួនបាន ១៦ដងក្នុងការប្រកួតទាំងអស់ រួមទាំង ៤ដងក្នុងក្របខ័ណ្ឌ Champions League ។ កីឡាករដែលមានសមត្ថភាពអាចលេងនៅតំបន់ការពារ និងក្នុងខ្សែបម្រើ Bogarde បានចូលរួមជាមួយក្លឹបនៅរដូវក្តៅឆ្នាំ២០២០ ពី Feyenoord ហើយធ្លាប់ចំណាយពេលខ្ចីជើងជាមួយ Bristol Rovers ។ សូមអបអរសាទរ Lamare!”៕

Previous articleNewcastle ចង់បានតារាឆ្នើមរបស់ក្លឹប Crystal Palace រូបនេះ!
Next articleMan Utd បានទំនាក់ទំនងទៅកាន់ភ្នាក់ងាររបស់កីឡាករ Cunha