បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky បានអោយដឹងថាក្លឹប Newcastle មានផែនការក្នុងការបន្តដំណើរដោយគ្មានកីឡាករ Sandro Tonali ខណៈដែលគាត់ត្រូវបានរាយការណ៍ថាចង់ចាកចេញពី St James’ Park នៅរដូវក្តៅនេះ។
អាចនឹងមានករណីមួយនោះ ម្ចាស់ក្លឹបសារិកាព្រៃចង់ធ្វើសកម្មភាពផ្ទេរយកកីឡាករ Eberechi Eze ក្នុងតម្លៃ ៦០លានផោន និងជួយគាត់អោយមានពេលវេលាលេងពេញលេញសម្រាប់បាល់ទាត់នៅតំបន់អឺរ៉ុប។ វាត្រូវបានមើលឃើញថាកីឡាករ Eze នឹងមកចូលរួមជាមួយក្លឹប Newcastle ប្រសិនជាតារាឆ្នើមរបស់ក្លឹបនឹងចាកចេញ ដោយសារតែមានការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ៕