បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Liverpool ត្រូវបានរាយការណ៍ថាបានកំណត់គោលដៅរបស់ពួកគេលើកីឡាករ Carlos Baleba របស់ Brighton & Hove Albion ជាអាទិភាពនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។
ទោះយ៉ាងណាក៏ដោយ ការវាយតម្លៃរបស់ Brighton លើកីឡាករអាចបង្ហាញថាជាឧបសគ្គដ៏សំខាន់មួយ។ ក្លឹប Brighton ទាមទារតម្លៃខ្លួនប្រមាណ ១០០លានផោនសម្រាប់កីឡាករដែលមានទេពកោសល្យកើតនៅប្រទេសកាមេរូន។ ការទារទាមមួយនេះបានធ្វើអោយក្លឹប Liverpool មានភាពស្ទាក់ស្ទើរក្នុងការប្រកួតដែលអាចនឹងជំរុញឱ្យពួកគេស្វែងរកជម្រើសផ្សេងទៀត៕