បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario Sport បានអោយដឹងថាក្លឹប Atlético Madrid ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Clément Lenglet ជាអចិន្ត្រៃយ៍។ ខ្សែការពារសញ្ជាតិបារាំងបច្ចុប្បន្នកំពុងខ្ចីជើងពី Barcelona ហើយខណៈពេលដែល Atlético មើលឃើញតម្លៃក្នុងការរក្សាទុកគាត់។
ក្រុម Atletico Madrid សង្ឃឹមនឹងធានាការចុះហត្ថលេខាយកកីឡាករវ័យ ២៩ឆ្នាំដោយមិនចំណាយប្រាក់ច្រើនឡើយ។ ទន្ទឹមនឹងនោះ Barcelona ត្រូវបានរាយការណ៍ថាកំពុងទាមទារតម្លៃប្រមាណ ១០លានអឺរ៉ូ ហើយមិនចង់ឱ្យខ្សែការពារកណ្តាលដែលមានបទពិសោធន៍រូបនេះចាកចាញក្នុងតម្លៃទាបជាងនេះ៕