បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹថាក្លឹប Chelsea ត្រូវបានរាយការណ៍ថាកំពុងរៀបចំការផ្ទេរដ៏ធំមួយសម្រាប់ខ្សែប្រយុទ្ធ Rodrygo Goes របស់ក្លឹប Real Madrid ដោយក្លឹបបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចំណាយយ៉ាងច្រើនដើម្បីទិញយកកីឡាករប្រេស៊ីលនៅរដូវក្តៅនេះ។
ប្រភពជាច្រើនបានអោយដឹងថាក្លឹបនៅភាគីខាងលិចទីក្រុងឡុងដ៍ជឿជាក់ថាពួកគេអាចឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ១២០ លានអឺរ៉ូដើម្បីនាំយក Rodrygo មកកាន់កីឡដ្ឋាន Stamford Bridge៕