បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GiveMeSport បានអោយដឹងថាក្លឹប Manchester United ត្រូវបានរាយការណ៍ថាកំពុងរៀបចំការផ្ទេរយកកីឡាករ Ederson ដែលជាខ្សែបម្រើសញ្ជាតិប្រេស៊ីលដ៏មានថាមពលនាពេលបច្ចុប្បន្នសម្រាប់ក្លឹប Atalanta។
ក្តីបារម្ភកំពុងកើនឡើងជុំវិញស្ថានភាពរបស់ Kobbie Mainoo នៅ Old Trafford ដោយសារតែកីឡាករវ័យក្មេងមិនទាន់សម្រេចចិត្តចំពោះការបន្តកុងត្រាថ្មី។ ជាមួយនឹងលទ្ធភាពនៃការចាកចេញរបស់គាត់កាន់តែកើនឡើង ពេលនេះ United កំពុងបង្កើនចំណាប់អារម្មណ៍លើ Ederson ខណៈដែលពួកគេសម្លឹងមើលការពង្រឹងក្រុមមុនរដូវកាលថ្មីមកដល់៕