ក្លឹប Atletico Madrid ចង់បាន Clément Lenglet ជាអចិន្ត្រៃយ៍ ខណៈ Barca ទាមទារតម្លៃ ១០លានអឺរ៉ូ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​Diario Sport បានអោយដឹងថាក្លឹប Atlético Madrid ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Clément Lenglet ជាអចិន្ត្រៃយ៍។ ខ្សែការពារសញ្ជាតិបារាំងបច្ចុប្បន្នកំពុងខ្ចីជើងពី Barcelona ហើយខណៈពេលដែល Atlético មើលឃើញតម្លៃក្នុងការរក្សាទុកគាត់។

ក្រុម Atletico Madrid សង្ឃឹម​នឹង​ធានាការចុះហត្ថលេខាយកកីឡាករវ័យ ២៩ឆ្នាំដោយ​មិន​ចំណាយ​ប្រាក់​ច្រើន​ឡើយ។ ទន្ទឹមនឹងនោះ Barcelona ត្រូវបានរាយការណ៍ថាកំពុងទាមទារតម្លៃប្រមាណ ១០លានអឺរ៉ូ ហើយមិនចង់ឱ្យខ្សែការពារកណ្តាលដែលមានបទពិសោធន៍រូបនេះចាកចាញក្នុងតម្លៃទាបជាងនេះ៕

Previous articleMan City ត្រៀមលុយ ៦លានអឺរ៉ូសម្រាប់ខ្សែបម្រើឆ្នើមក្លឹប AC Milan
Next articleខ្លាំងបាត់!! Chelsea ត្រៀមលុយ ១២០លានអឺរ៉ូដើម្បីផ្ទេរយកតារាឆ្នើមរបស់ Real Madrid