បរទេស៖ កីឡាករ Trent Alexander-Arnold កំពុងខិតជិតដល់ការបញ្ចប់កិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅ Liverpool ហើយការពិភាក្សាជាមួយក្លឹបយក្សអេស្ប៉ាញ Real Madrid កំពុងតែដំណើរការទៅមុខជាលំដាប់។
នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Liverpool បានទាក់ទងជាមួយខ្សែការពារ Strasbourg រួចហើយ គឺកីឡាករ Ritsu Sildillia ដែលជាជម្រើសមកជំនួសដ៏មានសក្តានុពល។ ពាក្យចចាមអារ៉ាមបញ្ជាក់អំពីតម្លៃខ្លួន Sildillia ថាប្រហែលជា ១២លានផោន ដែលវាបានធ្វើអោយមានភាពទាក់ទាញក្នុងការផ្ទេរមួយនេះ។ ប្រសិនជាតម្លៃផ្ទេរដូចបានបញ្ជាក់មែន នោះការផ្ទេរមួយនេះជាការវិនិយោគដ៏ឆ្លាតវៃនាពេលអនាគតរបស់ក្លឹបLiverpool៕