បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាក្លឹប Manchester City បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាវ័យក្មេងរបស់ Monaco កីឡាករ Maghnes Akliouche ដែលទំនងជាចាកចេញពីក្លឹប Ligue 1 នៅរដូវក្តៅ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Pep Guardiola ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងការប្រកួតប្រជែងពីម្ចាស់ជើងឯកបារាំង Paris Saint-Germain ហើយពួកគេត្រូវការទទួលបានកៅអីលេង Champions League ដើម្បីអាចមានឪកាសផ្ទេរយកកីឡាករ Akliouche ៕



