បរទេស៖ ក្លឹបអារ៉ាប៊ីសាអូឌីតជាច្រើនបានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអ្នកចាំទីសញ្ជាតិកាមេរូន Andre Onana នៅរដូវក្តៅឆ្នាំ២០២៣ បន្ទាប់ពីគាត់បានជួយក្លឹប Inter ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ យ៉ាងណាមិញអ្នកចាំទីរូបនេះបានសម្រេចចិត្តផ្ទេរទៅកាន់ទឹកដី Old Trafford ហើយនៅទីបំផុតបានចុះហត្ថលេខាជាមួយក្លឹប Manchester United។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបអារ៉ាប៊ីសាអូឌីតមួយចំនួននៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Onana ហើយអាចបន្តការផ្ទេរយកអ្នកចាំទីបិសាចក្រហមនៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ៕



