បរទេស៖ លោក Igor Tudor បានចូលកាន់ដំណែងបន្តពីលោក Thiago Motta ដែលបានចាប់ផ្តើមមិនល្អក្នុងយុទ្ធនាការឆ្នាំនេះសម្រាប់ក្លឹប Juventus ហើយគាត់បានជួយក្រុមអោយត្រលប់មកកាន់តំណែងកំពូលទាំង៤ វិញ និងអាចទទួលបានកៅអីទៅលេងនៅក្របខ័ណ្ឌ Champions League ។
ជាលទ្ធផលក្លឹបកំពុងសម្លឹងមើលការបន្តកុងត្រារបស់គាត់រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៥-២៦។ របាយការណ៍បាននិយាយថាប្រសិនបើលោក Tudor អាចដឹកនាំក្លឹបអោយទទួលបានកន្លែងលេង Champions League នោះការបន្តកុងត្រាអោយគាត់នឹងដំណើរដោយស្វ័យប្រវត្តិ៕



