ក្លឹបអារ៉ាប៊ីសាអូឌីត នៅតែបន្តការចាប់អារម្មណ៍លើអ្នកចាំទី Andre Onana ដដែរ

បរទេស៖ ក្លឹបអារ៉ាប៊ីសាអូឌីតជាច្រើនបានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអ្នកចាំទីសញ្ជាតិកាមេរូន Andre Onana នៅរដូវក្តៅឆ្នាំ២០២៣ បន្ទាប់ពីគាត់បានជួយក្លឹប Inter ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ យ៉ាង​ណា​មិញអ្នកចាំទីរូបនេះបានសម្រេចចិត្តផ្ទេរទៅកាន់ទឹកដី Old Trafford ហើយ​នៅ​ទី​បំផុត​បាន​ចុះ​ហត្ថលេខា​ជាមួយក្លឹប Manchester United។

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបអារ៉ាប៊ីសាអូឌីតមួយចំនួននៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Onana ហើយអាចបន្តការផ្ទេរយកអ្នកចាំទីបិសាចក្រហមនៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ៕

Previous articleArsenal បានជួបជាមួយភ្នាក់ងាររបស់ខ្សែប្រយុទ្ធក្លឹប Bayern ម្នាក់
Next articleក្លឹប Juventus ពិចារណាក្នុងការផ្តល់កុងត្រារយៈពេលវែងអោយលោក Igor Tudor