បរទេស៖ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Enzo Maresca អាចមើលឃើញថាថវិកាផ្ទេរកីឡាកររបស់គាត់នឹងត្រូវកាត់បន្ថយចំនួន ៧០លានផោន ប្រសិនបើក្រុមតោខៀវមិនអាចទទួលបានកៅអីសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។
បន្ទាប់ពីបាត់បង់ ៤ពិន្ទុក្នុងការប្រកួត Premier League ពីរលើកចុងក្រោយរបស់ពួកគេ Chelsea បានធ្លាក់ទៅចំណាត់ថ្នាក់ទី៦ នៅលើតារាងលីគ ហើយឥឡូវនេះកំពុងប្រឈមនឹងហានិភ័យនៃការទទួលបានចំណាត់ថ្នាក់កំពូលទាំង៥ និងខកខានក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ នេះបើយោងតាមកការចេញផ្សាយរបស់ The Sun Sport បានអោយដឹងថាការខកខានក្នុងការប្រកួតក្របខ័ណ្ឌ Champions League ប្រហែលជាមិនប៉ះពាល់ដល់តំណែងរបស់អ្នកចាត់ការ Maresca នៅក្លឹបនោះទេ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីអាចត្រូវក្លឹបកាត់បន្ថយថវិកា ៧០លានផោនសម្រាប់ការដោះដូរកីឡាករនារដូវក្តៅខាងមុខ៕



