បរទេស៖ ក្លឹប Real Madrid នឹងត្រូវបង់ថ្លៃចំនួន ២ខ្ទង់ ដើម្បីចុះហត្ថលេខា Xabi Alonso ពីក្លឹប Bayer Leverkusen មកធ្វើជាអ្នកចាត់ការថ្មីនៅរដូវក្តៅនេះ។
លោក Alonso គឺជាជម្រើសដែលពេញចិត្តក្នុងការមកជំនួសកន្លែងលោក Carlo Ancelotti ជាអ្នកចាត់ការទូទៅរបស់ Real Madrid ជាពិសេសបន្ទាប់ពីក្រុមយក្សអេស្ប៉ាញមួយនេះបានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៥-១ ក្រោមស្នាដៃក្រុម Arsenal ក្នុងក្របខ័ណ្ឌ Champions League ។ នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាក្លឹប Real Madrid នឹងត្រូវបង់ប្រាក់ចំនួន ២ខ្ទង់ទៅអោយក្លឹប Bayer Leverkusen ប្រសិនជាពួកគេចង់បានលោក Alonso មកធ្វើជាអ្នកចាត់ការ មុនពេលដែលកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៦៕