បរទេស៖ ក្លឹបនៅ Premier League ចំនួន ៣ បានកំពុងធ្វើការប្រជែងគ្នាដើម្បីចុះហត្ថលេខាលើ Jack Grealish ពី Manchester City នៅរដូវក្តៅនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Tottenham, Aston Villa និង Newcastle សុទ្ធតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេសនៅរដូវក្តៅនេះ ហើយបច្ចុប្បន្នកំពុងប្រជែងគ្នាក្នុងការផ្ទេរកីឡាករតែម្នាក់។ ការវិលត្រលប់ទៅកាន់ក្លឹប Villa ក៏អាចនឹងកើតឡើងសម្រាប់ Grealish ខណៈដែលក្លឹប Newcastle ក៏ជាក្លឹបដែលទំនងបំផុតក្នុងចំណោមអ្នកទាំងបីដែលអាចផ្តល់បាល់ឱ្យគាត់នៅកាលលេងនៅ Champions League នៅរដូវកាលក្រោយ៕