Real ត្រូវចំណាយលុយមួយចំនួន ប្រសិនជាចង់បាន Xabi Alonso មកធ្វើជាគ្រូបង្វឹកថ្មី

បរទេស៖ ក្លឹប Real Madrid នឹងត្រូវបង់ថ្លៃចំនួន ២ខ្ទង់ ដើម្បីចុះហត្ថលេខា Xabi Alonso ពីក្លឹប Bayer Leverkusen មកធ្វើជាអ្នកចាត់ការថ្មីនៅរដូវក្តៅនេះ។

លោក Alonso គឺជាជម្រើសដែលពេញចិត្តក្នុងការមកជំនួសកន្លែងលោក Carlo Ancelotti ជាអ្នកចាត់ការទូទៅរបស់ Real Madrid ជាពិសេសបន្ទាប់ពីក្រុមយក្សអេស្ប៉ាញមួយនេះបានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៥-១ ក្រោមស្នាដៃក្រុម Arsenal ក្នុងក្របខ័ណ្ឌ Champions League ។ នេះបើយោងតាមការចេញផ្សាយរបស់ BILD បានអោយដឹងថាក្លឹប Real Madrid នឹងត្រូវបង់ប្រាក់ចំនួន ២ខ្ទង់ទៅអោយក្លឹប Bayer Leverkusen ប្រសិនជាពួកគេចង់បានលោក Alonso មកធ្វើជាអ្នកចាត់ការ មុនពេលដែលកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៦៕

Previous articleក្លឹប ៣នៅ Premier League ចេញមកប្រជែងគ្នាយក Jack Grealish
Next articleBarca បញ្ចប់ចំណាប់អារម្មណ៍ចង់បានកីឡាករ Nico Williams